7:29 PM
គេហទំព័រ 4KhmeriPhone នឹងនាំមកនូវព័ត៌មានបច្ចេកវិទ្យាថ្មីៗស្ដីពី iOS, iOS Apps និងការអភិវឌ្ឍផលិតផល របស់ក្រុមហ៊ុន Apple សំរាប់សហគមន៍ខ្មែរយើង ។គោលបំណងរបស់4KhmeriPhone គឺបង្កើត Apps ដោយមិនគិតកំរៃ ដូចជា ខ្មែរយូនីកូដ font, ក្តារចុចខ្មែរ និង Apps ដទៃទៀតសំរាប់ ឧបករណ៍ប្រើ iOS ដូចជា iPhone, iPad និង iPod Touch ។ ដូច្នេះ សហគមន៍ខ្មែរអាច អាន និងសរសេរ ភាសារខ្មែរបាននៅ ក្នុង ឧបករណ៌ ទាំងអស់នេះ ។
ពេលនេះ UKiss168 សូមបង្ហាញ របៀបដំឡើង ក្ដាចុច ខ្មែរ និង អក្សរខ្មែរ លើ
iOS 5.1.1 ដែលមាន iPhone iPod Touch និង iPad ហើយអាចអាន និង សរសេរ បាន បាន
យ៉ាង ត្រឹម ត្រូវ ។ ដើម្បី បំពេញតំរូវការ នាពេលបច្ចុប្បន្ន
4khmeriphone.com បានចេញ ក្ដាចុចនិង អក្សខ្មែរ សំរាប់ ios 5.1.1
ជា ផ្លូវការហើយ សំរាប់ iPhone iPod Touch និង iPad ដែលដើរ លើ iOS 5.1.1
ដែលបាន Untethered Jailbreak ហើយ។
ចំណាំ៖សំរាប់អ្នក ដែលបាន ដំឡើង កញ្ចប់ភាសាខ្មែរ តាមរយះកែកុន
ជំនាន់ តាមរយៈ ប្រភព Repo របស់ ណាមួយផ្សេង ឬ តាម រយៈ Repo របស់
4khmeriphone ដោយ ធ្វើការកែកុន ជំនាន់ក្នុង iFile ជាដើម
ហើយចង់តំឡើងសារជាថ្មី ជាមួយនឹង Repo ថ្មី របស់ 4khmeriphone ត្រូវធ្វើការ
លុបកញ្ចប់កម្មវិធី ដែលធ្លាប់ដំឡើង ក្នុង Repo ដែលទាក់ទង ទៅ នឹង អក្សរខ្មែរ
ចោលវិញ ទាំងអស់ ដូចជា៖
- Khmer Fix , Khmer Localization
- តាម បទពិសោធន៍ សូមលប់ តាមលំដាប់ ជាដំបូង khmer Fix, Khmer Localization, Khmer Keyboard , Khmer Font
(កុំភ្លេច ចូលទៅដក ចេញ Keyboard ភាសាខ្មែរ ក្នុង Settings –>General–>International និង ប្ដូរអ្វីដែលទាក់ទងនិង ភាសាខ្មែរទៅ US ព្រោះ វាកំពុងដំណើការ មុនធ្វើការលុប ) - ហើយ នឹង លុប Repo ចាស់ http://4khmeriphone.myrepospace.com/ (បើសិនមាន) នោះ ចេញ ពី Source ផងដែរ ព្រោះ បើអ្នក មិនលុបចេញទេ ពេលដំឡើង Repo http://4khmeriphone.com/sp/ ហើយដំឡើង កញ្ចប់កម្មវិធី របស់ពួកគេ នោះ នឹងអាចធ្វើអោយ iDevice លោកអ្នក គាំង។
ដើម្បីដំឡើង កញ្ចប់ភាសាខ្មែរ សូមធ្វើតាមការណែនាំដូចខាងក្រោម៖
ដែលលោកអ្នកគ្រាន់តែបើក Cydia –>Manage –>Source –>Edit–>add –> http://4khmeriphone.com/sp/ បន្ទាប់មកចុច Done
បន្ទាប់ ពី Add http://4khmeriphone.com/sp/ រួចហើយ សូមចូលទៅកាន់
កញ្ចប់កម្មវិធី 4khmeriphone.com ក្នុង កញ្ចប់ អក្សរខ្មែរ និង ក្ដាចុច មាន ៥
ផ្នែក ដូចខាងក្រោម៖
iOS 5.1.1 khmer Fonts អក្សរពុម្ភខ្មែរ សំរាប់ iPhone iPod និង iPad សំរាប់ iOS 5.1.1
iOS 5.1.1 khmer iPad 5 row ក្ដាចុច ៥ជួរ សំរាប់ iPad សំរាប់ iOS 5.1.1
iOS 5.1.1 khmer iPhone 5 row ក្ដាចុច ៥ជួរ សំរាប់ iPhone និង iPod សំរាប់ iOS 5.1.1
iOS 5.1.1 Khmer Localizatio for iPhone iOS 5+ សំរាប់ លើ iPhone iOS 5.1.1
iOS 5.1.1 kmFix សំរាប់ លើ iPhone iOS 5.1.1
សូមលោកអ្នកត្រូវតំឡើង ទៅតាម ប្រភេទ ឧបកណ៌លោកអ្នក។
ដើម្បីបង្ហាញ ក្ដាចុច សូម អនុវត្តន៌ តាមជំហ៊ានខាងក្រោម
ចូលទៅកាន់ Settings –>General–>International–>Keyboards–>Add New Keyboards–>ក្ដាចុចខ្មែរ
ដើម្បីប្ដូរ ភាសាជាភាសាខ្មែរ សូម អនុវត្តន៌ តាមជំហ៊ានខាងក្រោម
ចូលទៅកាន់ Settings –>General–>International–>Language–>km
ដើម្បីប្ដូរ ភាសាជាភាសាខ្មែរ ទៅលើ unlock និង ប្រតិទិន សូម អនុវត្តន៌ តាមជំហ៊ានខាងក្រោម
ចូលទៅកាន់ Settings –>General–>International–>Region Format–>Khmer(Cambodia)
0 comments:
Post a Comment