9:04 AM
របៀបរក Feed ពីគេហទំព័រ/ប្លកនានា
មានគេហទំព័រ/ប្លកមួយចំនួន បិទមិនដំណើរការមុខងារ Feed ខ្ញុំក៏មិនដឹងជាមូលហេតុស្អីដែរ? បានជាខ្ជឹប Feed បាត់អញ្ជឹង ដូចជា CAMNEWS និង SOVANN 2 ជាដើម។ បើក្នុងករណីគេខ្ជឹប Feed បែបហ្នឹងគឺមិនអាចអនុវត្តបានទេ។ ដូចនេះមុននឹងប្រើ Gadget Feed ត្រូវប្រាកដថា គេហទំព័រ/ប្លកទាំងនោះបើកមុខងារ Feed ដែរឬទេ។*****ឧទាហរណ៍ : ខ្ញុំចង់ដាក់ Feed របស់គេហទំព័រ ITKhmer.net
- បើក Firefox ចូលទៅគេហទំព័រ ITKhmer.net
- ចុចប៊ូតុង Firefox >> ចំណាំ >> ជាវទៅទំព័រនេះ... (((ឬក៏លើប៊ូតុងចំណាំ ដែលនៅលើរបាឧបករណ៍ចំណាំ >> ជាវទៅទំព័រនេះ...))) សូមមើលរូបខាងក្រោម
- ចម្លងអាសយដ្ឋានគេហទំព័រនោះដែលជាប្រភេទ Feed ទុកសិន (សូមមើលរូបខាងក្រោម)
ចំណាំ ៖ មានគេហទំព័រ/ប្លកខ្លះមានទាំង Feed
របស់មតិថែមទៀតផង។ អាសយដ្ឋាន Feed និងអាសយដ្ឋានគេហទំព័រគឺខុសគ្នា។
ហើយ Feed មានទំរង់ខុសគ្នា តែមាននាទីប្រហាក់ប្រហែលគ្នា។
របៀបដាក់ Gadget Feed ដែលមានស្រាប់របស់ Blogger
- Log ចូលគណនី Blogspot របស់អ្នក- ចូលទៅ Layout >> Add a Gadget នៅទីតាំងណាមួយ (ខ្ញុំដាក់នៅក្រោមគេបង្អស់)
- ស្វែងរកមើល Gadget ដែរមានឈ្មោះ Feed (មើលរូបខាងក្រោមនេះ)
-បិទភ្ជាប់តំណរបស់ Feed ដែលអ្នកចម្លងទុកខាងលើ ដាក់ចូលប្រឡោះ Feed URL រួចចុចប៊ូតុង Continue (មើលរូបខាងក្រោមនេះ)
- បើសិនជា Feed នោះអត់មានបញ្ហាអី វានឹងបង្ហាញផ្ទាំងអោយអ្នកកំណត់ផ្សេងៗបន្តទៀត។
- Title : ចំណងជើង Feed (ជាធម្មតាមានដោយស្វ័យប្រវត្តិ តែក៏អាចកែប្រែបានដែរ)
- Show : កំណត់ចំនួនអោយបង្ហាញចំណងជើងអត្ថបទ ចាប់ពី 1 ដល់ 5។
- Item dates : បង្ហាញថ្ងៃខែនៃចំណងជើងអត្ថបទនីមួយៗ។
- Item Sources/authurs : បង្ហាញឈ្មោះអ្នកនិពន្ធនៅខាងចុងចំណងជើងអត្ថបទនីមួយៗ។
- Open link in new windows : កំណត់ឲ្យបើកក្នុងផ្ទាំងថ្មី (តាប) នៃ Browser។
- Change Feed URL : អ្នកអាចដូរ Feed របស់គេហទំព័រ/ប្លកផ្សេងបានដោយមិនចាំបាច់លុប Gadget នោះទេ ដោយគ្រាន់តែដូរ Feed URL ទៅគឺបានហើយ។
- ចុចប៊ូតុង Save ជាកិច្ចបង្ហើយ។
ចំពោះខ្ញុំដាក់បង្ហាញ Feed គឺជារឿងមួយល្អណាស់ ដើម្បីអោយអ្នកដែលបានចូលមើលប្លករបស់ខ្ញុំ អាចចូលទៅមើលអ្វីផ្សេងៗបន្តទៀតបាន បើទោះបីជាប្លកខ្ញុំមិនមានអត្ថបទដែលអ្នកអានគេចង់បានក៏ដោយ៕
0 comments:
Post a Comment