ភាពយន្តថ្មីៗ

កម្មវិធីថ្មីៗ

POPULAR NEWS [ View all Popular News ]

LATEST UPDATES

9/22/2012

ទាញយក IDM ជំនាន់ 6.12 រួមជាមួយ patch

0 comments


ដោយសារមើលឃើញការប្រើប្រាស់កុំព្យួទ័ រដោយប្រើប្រព័ន្ធប្រតិបត្តិការ Windows (នៅប្រទេសយើង)មានការកើនឡើង ដើម្បីជួយសម្រួលដល់បងប្អូនដែលមិនទាន់
មានកម្មវិធីប្រើប្រាស់គ្រប់គ្រាន់ និងមិនបាច់ចំណាយថវិការទិញកម្មវិធីនៅតាមហាង
លក់ស៊ីឌីកម្មវិធីនោះ ចាប់ពីថ្ងៃនេះ ខេធី៤២ នឹងដាក់ផ្សាយអត្ថបទដែលមានចំណាត់ក្រុមថ្មីគឺ ដាក់ឱ្យទាញយកកម្មវិធីទាំងឡាយដោយឥតគិតថ្លៃ ដោយមានជាប់ជាមួយ Crack, patch, serial … ។
ជាអត្ថបទដំបូងគេដែលទាក់ទងការកម្មវិធីឥតគិតថ្លៃ (free software) សូមលើកយកនូវអត្ថបទដែលនិយាយពីកម្មវិធី IDM ។ តើអ្វីទៅជា IDM? IDM មកពីពាក្យថា Internet Download Manager ដែលជាកម្មវិធីមួយជួយបងប្អូនក្នុងការទាញយក (download) ឯកសារ ឬកម្មវិធីផ្សេងៗពីអ៊ីនធឺណែត … ដែលមានល្បឿនលឿនជាធម្មតា។
ជាទូទៅកម្មវិធីនេះពេលបងប្អូនតំឡើងក្នុងកុំព្យួទ័រតែងប្រើប្រាស់មានបញ្ហាដោយសារ ប្រើប្រាស់ផុតកំណត់ តែពេលនេះបងប្អូនមិនបាច់បារម្មណ៍ទៀតទេ។ ដែលកម្មវិធី IDM ពេលនេះឡើងដល់ជំនាន់ 6.12 ហើយ (beta) ដែលកម្មវិធីថ្មីនេះ មានល្បៀនក្នុងការទាញយកលឿនជាងមុនៗ សូមរីករាយជាមួយនឹងការទាញយកខាងក្រោម។
 
ទាញយកកម្មវិធី ចុចទីនេះ!
ទាញយក patch ចុចទីនេះ!
វិធីធ្វើឱ្យកម្មវិធីនេះប្រើបានរហូត ចុចទីនេះ!

ដំណោះស្រាយពេលមេរោគលាក់ (hidden) ឯកសារ

0 comments
បើយើងនិយាយពីមេរោគកុំព្យួទ័រ អ្នកណាក៏មិនចូលចិត្តដែរ (មានតែ ខេធី៤២ ប៉ុណ្ណោះ)
ប៉ុន្តែប្រសិនបើវាបានឆ្លងចូលកុំព្យួទ័រទៅហើយតើយើងត្រូវបង្ការវាយ៉ាងដូចម្តេច?
ស្វែងយល់ពីមេរោគកុំព្យួទ័រ ចុចទីនេះ …
ប៉ុន្តែមានប្រភេទមេរោគម៉្យាងដែលវាបានលាក់ (Hide) ឯកសារ ឬ Folder របស់លោកអ្នក បើទោះបីជាអ្នកដោះ Hide តាម Folder Option ក៏ដោយ ក៏មិនអាចបង្ហាញបានដែរ។
ខេធី៤២ សូមបង្ហាញនូវកម្មវិធីមួយដែលមានឈ្មោះថា KT42_Attribute Change ដែលវាអាចដោះស្រាយនូវបញ្ហាខាងលើនេះបាន។
របៀបប្រើប្រាស់

  1. ជាដំបូងសូមដំឡើងកម្មវិធីជាមុនសិន ចុចទីនេះ ដើម្បីទាញយក
  2. បន្ទាប់មកសូមបើក Windows Explorer (Windows+E នៅលើ Keyboard)
  3. ចុចលើពាក្យ Organize => Folder and search Options
    បើកមើលឯកសារនៅពេលមេរោគលាក់
  4. បន្ទាប់មកចុចលើ View (Tab) => ជ្រើសរើសយក Show hidden files, folders, and drives => សូមដោះធីកលើពាក្យ Hide empty drives in the Computer folder ចេញ => ហើយចុចប៊ូតុង OK
  5. បន្ទាប់មកទៀត ចុចម៉ៅស្តាំ លើ File ឬ Folder ណាដែលជាប់ Hidden => Change Attributes…
  6. បន្ទាប់មកទៀតសូមដោះធីកលើពាក្យ Hidden => ជាចុងក្រោយសូមចុចលើប៊ូតុង OK ជាការស្រេច
បញ្ជាក់ វិធីសាស្រ្តខាងលើនេះអនុវត្តបានតែឯកសារណា ដែលមេរោគបានវាយប្រហារតែប៉ុណ្ណោះ ប្រសិនបើឯកសារដែលលោកអ្នកលាក់ដោយខ្លួនឯង (ម៉ៅស្តាំលើឯកសារ => Properties => ធីកលើ Hidden => OK ) មិនមានប្រសិទ្ធិភាពទេ៕

ការពារមិនឱ្យមេរោគឆ្លងតាម USB

0 comments
មេរោគតែងតែបង្កើត autorun.inf នៅក្នុង Directory ដើមនៃ USB របស់លោកអ្នក។ នៅពេលណាដែលលោកអ្នកដោត USB ចូល ពេលនោះមេរោគវានឹងឆ្លងចូលទៅក្នុង Windows ដោយស្វ័យប្រវត្តិ ដែលមានឈ្មោះថា autorun.inf ។
ហើយនៅពេលណាដែលលោកអ្នកចុចពីរដង ដើម្បី File នោះ នោះលោកអ្នកនឹងឃើញអក្សរថាៈ
[autorun]
open=virus.exe
icon=diskicon.ico


វិធីទប់ស្កាត់

ដើម្បី disable ការរត់ចូលដោយស្វ័យប្រវត្តិ autorun សូមលោកអ្នកអនុវត្តជាមួយ ខេធី៤២ ដូចខាងក្រោមៈ
  1. ចុច Ctrl+R => រួចវាយពាក្យ regedit => Enter
  2. សូមចូលទៅកាន់ HKEY_CURRENT_USER\Software\Microsoft\Windows\CurentVersion\Policies\Explorer
  3. បន្ទាប់ចុចពីរដងលើ NoDriveTypeAutoRun នៅត្រង់ Value Data វាយពាក្យ FF => រួចចុច OK ជាការស្រេច៕

9/17/2012

World’s most expensive iPhone 5 case for $100,000 features natural sapphires and rubies

0 comments
iPhone 5 itself is quite much expensive but what if you accompanied it with a case which costs more than the entire iPhone 5? No doubt, the apps and features of iPhone 5 are truly stunning and mind-blowing that persuades everyone to go for it. But that is not it! Natural Sapphire company announces an incredible iPhone 5 case for all those who can spend an extra $100,000 on your iPhone5:
world's most expensive iPhone 5 case for $100,000 features natural sapphires and rubies
The Natural Sapphire company has introduced an iPhone5 case which will truly blow your mind. The most attractive thing about this case is that, it is crafted of 18kt white gold and set with 2,830 natural blue Ceylon sapphires, totaling 169.8 carats. The Apple logo is set with 38 exceptionally colored natural rubies totaling 2.28 carats, and the Apple’s leaf is a single marquise cut natural green sapphire. Total cost for this amazing iPhone 5 case is $100,000.
$100,000 iPhone 5 case has sapphires and rubies on it
According to the company iPhone 5 will sell almost 45 million sets in this holiday season and if you want be unique in all those other users and that you can spare up to $100,000 so you should go for this stunning jewels studded case. The company also allows you to chose from different colors like Platinum, pink sapphires, yellow sapphires, etc. The company says if you want to be unique in all iPhone 5 users then you should go for it.
world's most expensive iPhone 5 case for $100,000 features natural sapphires and rubies 2
This is one of the most ridiculous things ever but I’m sure one of the Kardashians will love it.

9/09/2012

ប្រើ Gadget Feed ដើម្បី​បន្ត​ផ្ទាល់​ចំណង​ជើង​អត្ថបទ​ពី​គេហទំព័រ/ប្លក​នានា​

0 comments
   Web Feed គឺ​ជា​បច្ចេកទេស​​ទាញ​យក​អត្ថបទ​ឬ​ចំណង​ជើង​មក​បង្ហាញ​ជា​សង្ខេប​ងាយស្រួល​ តាមដាន​ដោយ​ប្រើ​កម្មវិធី Browser។ លោក​អ្នក​មិន​ចាំបាច់​ចូល​មើល​គេហទំព័រ/ប្លក​​នានា​ក៏​អាច​ដឹង​ថា​មាន​ អត្ថបទ​ថ្មីៗ​ដែរ ដោយ​គ្រាន់តែ​លោក​អ្នក​​ជាវ​ប្រចាំ (subscribe) Feed ពី​គេហទំព័រ/ប្លក​ទាំង​នោះ តាម​រយៈ Browser ។ ខ្ញុំ​សូម​លើក​យក​ពី​វិធី​ដាក់ Feed ពី​គេហទំព័រ/ប្លក​នានា យក​មក​ដាក់​ក្នុង​ប្លក​លោក​អ្នក ដើម្បី​ទទួល​ព័ត៌មាន​ដែល​អ្នក​គិត​ថា​ងាយស្រួល​មិន​ចាំបាច់​ទៅ​ចូល​មើល​ពី​ ប្រភព​ដើម​នោះ​ទេ សូម​មើល​ការ​ដាក់ Gadget Feed ដែល​មាន​ស្រាប់​ក្នុង Blogger៖

 របៀប​រក Feed ពី​គេហទំព័រ/ប្លក​​នានា

   មាន​គេហទំព័រ/ប្លក​​​មួយ​ចំនួន​ ​បិទ​មិន​ដំណើរ​ការ​មុខងារ Feed ខ្ញុំ​ក៏​មិន​ដឹង​ជា​មូល​ហេតុ​ស្អី​ដែរ? បាន​ជា​ខ្ជឹប Feed បាត់អញ្ជឹង ដូច​ជា CAMNEWS និង SOVANN 2 ជា​ដើម​។ បើ​ក្នុង​ករណី​គេ​ខ្ជឹប Feed បែប​ហ្នឹង​គឺ​មិន​អាច​អនុវត្ត​បាន​ទេ។ ដូច​នេះ​មុន​នឹង​ប្រើ Gadget Feed ត្រូវ​ប្រាកដ​ថា​ គេហទំព័រ/ប្លក​ទាំង​នោះ​បើក​មុខងារ Feed ដែរ​ឬ​ទេ។
*****ឧទាហរណ៍​ : ខ្ញុំ​ចង់​ដាក់ Feed របស់​គេហទំព័រ ITKhmer.net
- បើក Firefox ចូល​ទៅ​គេហទំព័រ ITKhmer.net
-  ចុច​ប៊ូតុង Firefox >> ចំណាំ >> ជាវ​ទៅ​ទំព័រ​នេះ... (((ឬ​ក៏​លើ​ប៊ូតុង​ចំណាំ ដែល​នៅ​លើ​របា​ឧបករណ៍​ចំណាំ >> ជាវ​ទៅ​ទំព័រ​នេះ...))) សូម​មើល​រូប​ខាង​ក្រោម

- ចម្លង​អាសយដ្ឋាន​គេហទំព័រ​នោះ​ដែល​ជា​ប្រភេទ Feed ទុក​សិន (សូម​មើល​រូប​ខាង​ក្រោម)

ចំណាំ ៖ មាន​គេហទំព័រ/ប្លក​ខ្លះ​មាន​ទាំង Feed របស់​មតិ​ថែម​ទៀត​ផង។ អាសយដ្ឋាន Feed និង​អាសយដ្ឋាន​គេហទំព័រ​គឺ​ខុស​គ្នា។ ហើយ Feed មាន​ទំរង់​ខុស​គ្នា​ ​តែ​មាន​នាទី​ប្រហាក់​ប្រហែល​គ្នា។

របៀប​ដាក់ Gadget Feed ដែល​មាន​ស្រាប់​របស់ Blogger

- Log ចូល​គណនី Blogspot របស់​អ្នក​
- ចូល​ទៅ Layout >> Add a Gadget នៅ​ទី​តាំង​ណាមួយ​ (​ខ្ញុំ​ដាក់​នៅ​ក្រោម​គេ​បង្អស់)

- ស្វែង​រក​មើល Gadget ដែរ​មាន​ឈ្មោះ Feed (មើល​រូប​ខាង​ក្រោម​នេះ)

-បិទ​ភ្ជាប់​តំណ​របស់ Feed ដែល​អ្នក​ចម្លង​ទុក​ខាង​លើ ដាក់​ចូល​ប្រឡោះ Feed URL រួច​ចុច​ប៊ូតុង Continue  (មើល​រូប​ខាង​ក្រោម​នេះ)

- បើ​សិន​ជា Feed នោះ​អត់​មាន​បញ្ហា​អី​ វា​នឹង​បង្ហាញ​ផ្ទាំង​អោយ​អ្នក​កំណត់​ផ្សេងៗ​បន្ត​ទៀត។

- Title : ចំណង​ជើង Feed (ជា​ធម្មតា​មាន​ដោយស្វ័យប្រវត្តិ តែ​ក៏​អាច​កែប្រែ​បាន​ដែរ)
- Show : កំណត់​​ចំនួន​អោយ​បង្ហាញ​ចំណង​ជើង​អត្ថបទ ចាប់​ពី 1 ដល់ 5។
- Item dates : បង្ហាញ​ថ្ងៃ​ខែ​នៃ​ចំណង​ជើង​អត្ថបទ​នីមួយៗ។
- Item Sources/authurs​ : បង្ហាញ​ឈ្មោះ​អ្នក​និពន្ធ​នៅ​ខាង​ចុង​ចំណង​ជើង​អត្ថបទ​នីមួយៗ។
- Open link in new windows : កំណត់​ឲ្យ​បើក​ក្នុង​ផ្ទាំង​ថ្មី (តាប) នៃ​ Browser។
- Change Feed URL : អ្នក​អាច​ដូរ Feed របស់​គេហទំព័រ/ប្លក​ផ្សេង​បាន​ដោយ​មិន​ចាំបាច់​លុប Gadget នោះ​ទេ ដោយ​គ្រាន់តែ​ដូរ​ Feed URL ទៅ​គឺ​បាន​ហើយ។
- ចុច​ប៊ូតុង Save ជា​កិច្ច​បង្ហើយ។

    ចំពោះ​ខ្ញុំ​ដាក់​បង្ហាញ Feed គឺ​ជា​រឿង​មួយ​ល្អ​ណាស់ ដើម្បី​អោយ​អ្នក​ដែល​បាន​ចូល​​មើល​ប្លក​របស់​ខ្ញុំ ​អាច​ចូល​ទៅ​មើល​អ្វី​ផ្សេងៗ​បន្ត​ទៀត​បាន បើ​ទោះបី​ជា​ប្លក​ខ្ញុំ​មិន​មាន​អត្ថបទ​ដែល​អ្នក​អាន​គេ​ចង់​បាន​ក៏​ដោយ៕

របៀប​សរសេរ​អក្សរ​ខ្មែរ​យូនីកូដ

0 comments
 ក្នុង​អត្ថបទ​នេះ​នឹង​ពន្យល់​អំពី​របៀប​វាយ​អក្សរ​ខ្មែរ​យូនីកូដ​តាម​ របៀបរបប​ត្រឹមត្រូវ ព្រោះ​ខ្ញុំ​សង្កេត​ឃើញ​ថា មាន​គេហទំព័រ និង​ប្លក​ខ្មែរ​ជាច្រើន​ដែល​មិន​បាន​គោរព​ក្បួន​ខ្នាត​ក្នុង​ការ​វាយ​អក្សរ​ ខ្មែរ​ទេ គឺ​វាយ​ដោយ​មិន​ផ្អែក​លើ​វចនានុក្រម ដោយ​ផ្អែក​ការ​ចំណាំ​ពាក្យ​ខ្មែរ​តាម​លទ្ធភាព​របស់​អ្នក​សរសេរ​រៀងៗខ្លួន។ ដែល​ជាហេតុ​ឧស្សាហ៍​សរសេរ​ខុស​ពាក្យ និង មិន​ដឹង​ថា​ខ្លួន​សរសេរ​ខុស ជាពិសេស​គឺ​សរសេរ​ខុស​ពាក្យ​ពិបាកៗ​ដែល​មិន​សូវ​បាន​សរសេរ។ តើ​លោក​អ្នក​ចង់​កាត់​បន្ថយ​ការ​សរសេរ​អក្សរ​ខ្មែរ​ខុស​ច្រើន​ដែល​ឬ​ទេ?


ចំពោះ​អក្សរ​អង់គ្លេស
មាន​វិធី​តែ​មួយ​គត់ ដើម្បី​ដឹង​ថា​ពាក្យ​ដែល​អ្នក​បាន​វាយ​ខុស​ឬ​ត្រូវ​គឺ​ត្រូវ​ពឹង​ផ្នែក​លើ កូន​កម្មវិធី​ត្រួតពិនិត្យ​អក្ខរាវិរុទ្ធ ដែល​នៅ​ក្នុង​កម្មវិធី​ផ្សេងៗ​ដែល​អ្នក​ប្រើប្រាស់។ ចំពោះ​ភាសា​អង់គ្លេស គេ​តែងតែ​ឃើញ​មាន កូន​កម្មវិធី​ត្រួតពិនិត្យ​អក្ខរាវិរុទ្ធ​ភាសា​អង់គ្លេស មក​ជាមួយ​ស្រាប់​ក្នុង​កម្មវិធី​ដែល​អាច​វាយ​អត្ថបទ​បាន ដូចជា MS Word, Photoshop, CorelDraw... ជាដើម ដើម្បី​ធ្វើ​អោយ​ការ​សរសេរ​បាន​ត្រឹមត្រូវ និង​ប្រាប់​អោយ​ដឹង​នៅ​ពេល​យើង​សរសេរ​ខុស បើ​សិន​លោកអ្នក​សរសេរ​អត្ថបទ​អង់គ្លេស​នៅ​ក្នុង​កម្មវិធី​ណាមួយ​ដែល​គ្មាន​ មុខងារ ត្រួតពិនិត្យ​អក្ខរាវិរុទ្ធ ដូចជា Notepad នោះ​លោក​អ្នក​ប្រាកដ​ជា​សរសេរ​ខុស​ពាក្យ​ខ្លះៗ​ដោយ​ជៀស​មិន​រួច។

ចំពោះ​អក្សរ​ខ្មែរ
   ចំពោះ​អក្សរ​ខ្មែរ​យើង​វិញ កាលពី​ជំនាន់​មិន​ទាន់​មាន​យូនីកូដ​ខ្មែរ ខ្មែរ​យើង​គ្មាន​ជម្រើស​អ្វី​ក្រៅពី​​សរសេរ​អត្ថបទ​ដោយ​ពឹងផ្អែក​លើ​ការ​ ចេះចាំ​ពាក្យ​រៀងៗខ្លួន​ទេ អ្នក​ដែល​ចេះ​អក្សរខ្មែរ​បាន​ជ្រៅជ្រះ​អាច​សរសេរ​ដោយ​មាន​កំហុស​តិច ចំពោះ​អ្នក​ដែល​មិន​សូវ​ចេះ​ចាំ​ពាក្យ​ខ្មែរ​ប្រាកដ​ជា​សរសេរ​ខុស​ច្រើន ហើយ​ប្រាកដ​ជា​ត្រូវ​បើ​វចនានុក្រម​ដើម្បី​ផ្ទៀងផ្ទាត់​ជាមិនខាន។

   តែ​មក​ដល់​ជំនាន់​ប្រើ​យូនីកូដ​ខ្មែរ​នេះ​វិញ ខ្មែរ​យើង​លែង​ភ័យខ្លាច​វាយ​អត្ថបទ​ខុស​ច្រើន​ដូចមុន និង​មិន​ចាំបាច់​បើក​វចនានុក្រម​ដើម្បី​ផ្ទៀងផ្ទាត់​ទៀត​ឡើយ ព្រោះ​យើង​មាន កូន​កម្មវិធី​ត្រួតពិនិត្យ​អក្ខរាវិរុទ្ធ​ខ្មែរ ដែល​ជា​មធ្យោបាយ​តែ​មួយ​គត់ មិន​ខុស​ពី​របៀប​វាយ​ភាសា​អង់គ្លេស​នោះ​ទេ។

ឧបករណ៍​ត្រួតពិនិត្យ​អក្ខរាវិរុទ្ធ

   គឺ​ជា​កញ្ចប់​ពាក្យ​ដែល​មាន​ក្នុង​វចនានុក្រម​របស់​ភាសា​និមួយៗ ដែល​ប្រើ​សម្រាប់​បង្ហាញ់​ប្រាប់​អ្នក​វាយ​អត្ថបទ​អោយ​បាន​ដឹង​ថា ពាក្យ​ដែល​គេ​បាន​​និង​កំពុង​វាយ​ខុស​ឬ​ត្រូវ ដោយ​មាន​ជា​បន្ទាត់​ទឹក​រលក​ពណ៌​ក្រហម នៅ​ពី​ក្រោម​ពាក្យ​ដែល​សរសេរ​ខុស​ (​ពាក្យ​ដែល​គ្នា​ក្នុង​វចនានុក្រម) នោះ។ ជាតិ​សាសន៍​និមួយៗ​ត្រូវ​តែ​ពឹង​ផ្អែក​លើ ឧបករណ៍​ត្រួតពិនិត្យ​អក្ខរាវិរុទ្ធ ជា​ដាច់ខាត ព្រោះ​គ្មាន​អ្នក​ណា​គេ​អាច​សរសេរ​ត្រូវ​គ្រប់​ពាក្យ​នោះ​ទេ ហើយ​បើ​ទោះ​ជា​ចេះ​សរសេរ​គ្រប់​ពាក្យ​ក៏​មិន​ប្រាកដ​ថា​អាច​ដឹង​ថា​ខ្លួន​ បាន​សរសេរ​ខុស​ពាក្យ ដែល​ខ្លួន​ចេះ​សរសេរ​ដែរ។

  ខ្ញុំ​សូម​ចែក​ការ​សរសេរ​អក្សរ​ខ្មែរ​យូនីកូដ ជា​ពី​ប្រភេទ​គឺ ការ​សរសេរ​ជា​លក្ខណៈ Offline និង ការ​សរសេរ​ជា​លក្ខណៈ Online ៖

ការ​សរសេរ​ជា​លក្ខណៈ Offline

   គឺ​ជា​ការ​សរសេរ​ក្នុង​កម្មវិធី​ដែល​មិន​ប្រើ​អ៊ីនធឺណិត មាន​ដូចជា កម្មវិធី​ការិយាល័យ ជា​ដើម។ ហើយ​កម្មវិធី Offline ដែល​មាន​លទ្ធភាព​អាច​ត្រួតពិនិត្យ​អក្ខរាវិរុទ្ធ​ខ្មែរ​បាន គឺ
  • OpenOffice : ជា​កម្មវិធី​ការិយាល័យ​ប្រើ​ដោយ​មិន​គិត​ប្រាក់ ដែល​ក្រុម KhmerOS យក​មក​បកប្រែ​បញ្ចូល​ម៉ឺនុយ​ជា​ភាសា​ខ្មែរ និង​បន្ថែម​កូន​កម្មវិធី ត្រួតពិនិត្យ​អក្ខរាវិរុទ្ធ​ខ្មែរ (តែ​ជា​ជំនាន់​ចាស់)។ ទាញ​យក OpenOffice ជា​ភាសា​ខ្មែរ (ជំនាន់ 3.2)
  • LibreOffice : គឺ​ជា​កម្មវិធី​ការិយាល័យ​ជំនាន់​ថ្មី​ប្រើ​ដោយ​មិន​គិត​ប្រាក់ និង​ពេញ​និយម និង​មាន​អាច​ត្រួតពិនិត្យ​អក្ខរាវិរុទ្ធ​ខ្មែរ​បាន ដោយ​បន្ថែម​កូន​កម្មវិធី ដែល​បង្កើត​ឡើង​ដោយ សមាគម​សៀវភៅ​ឈានមុខ​នៅ​កម្ពុជា។
- ទាញ​យក​កម្មវិធី LibreOffice ជំនាន់​ចុង​ក្រោម​បំផុត
- ទាញ​យក​កូន​កម្មវិធី​បន្ថែម "ត្រួតពិនិត្យ​អក្ខរាវិរុទ្ធ​ខ្មែរ" (ដែល​មាន​កន្ទុយ​ជា *.oxt)

របៀប​ដំឡើង ត្រួតពិនិត្យ​អក្ខរាវិរុទ្ធ​ខ្មែរ អោយ​កម្មវិធី LibreOffice

- ចុច​បើក​កម្មវិធី LibriOffice ណា​មួយ​ដូចជា Writer, Calc ឬ Impress មួយ​ណា​ក៏​បាន។
- ចុច​លើ Tools >> Extension Manager... 

- នោះ​លោកអ្នក​នឹង​ឃើញ​ផ្ទាំង Extension Manager
- សូម​ចុច​ប៊ូតុង Add... ហើយ​ចូល​ទៅ​ទីតាំង​ឯកសារ oxt ដើម្បី​បញ្ចូល និង​ធ្វើ​តាម​ការ​បញ្ជាក់​របស់​កម្មវិធី LibreOffice។
- សូម​ប្រាកដ​ថា​លោក​អ្នក​បាន​បើក​មុខងារ "ត្រួតពិនិត្យ​អក្ខរាវិរុទ្ធ" ជា​ទូទៅ​វា​តែងតែ​បើក (សូម​មើល​រូប​ខាង​ក្រោម)

- សាកល្បង​វាយ​ពាក្យ​ខ្មែរ នោះ​អ្នក​នឹង​ឃើញ​លទ្ធផល​ប្រហែល​រូប​ខាង​ក្រោម
ប្រសិន​បើ​អ្នក​វាយ​ពាក្យ​ខុស នោះ​កម្មវិធី LibreOffice នឹង​បញ្ជាក់​ប្រាប់​លោក​អ្នក​ដោយ​បង្ហាញ "បន្ទាត់​ទឹក​រលក​ពណ៌​ក្រហម" នៅ​ខាង​ក្រោម​ពាក្យ​ខុស (ពាក្យ​ដែល​គ្មាន​ក្នុង​វចនានុក្រម​ខ្មែរ)

ការ​សរសេរ​ជា​លក្ខណៈ Online

   មាន​ន័យ​ថា អ្នក​កំពុង​សរសេរ​ក្នុង​កម្មវិធី​បើក​អ៊ីនធឺណិត​ដូចជា Browser ជាដើម។ មក​ដល់​ពេល​នេះ (2012) កម្មវិធី​រុករក​អ៊ីនធឺណិត​ដែល​មាន​កូន​កម្មវិធី​បន្ថែម ត្រួតពិនិត្យ​អក្ខរាវិរុទ្ធ​ខ្មែរ​ បាន​គឺ​មាន​តែ Firefox តែ​មួយ​គត់។ ក្នុង​ពេល​នេះដែរ Firefox បាន​បកប្រែ​ម៉ឺនុយ​ជា​ភាសា​ខ្មែរ 100% រួចរាល់​អស់​ហើយ ហើយ​មាន ត្រួតពិនិត្យ​អក្ខរាវិរុទ្ធ​ខ្មែរ មក​ស្រាប់។ តែ​បើ Firefox របស់​លោក​អ្នក​មិន​ទាន់​មាន​ទេ សូម​ដំឡើង​វា។
- ទាញ​យក Firefox ជា​ភាសា​ខ្មែរ ដែល​មាន​ស្រាប់ ត្រួតពិនិត្យ​អក្ខរាវិរុទ្ធ​ខ្មែរ។
- ទាញ​យក​កម្មវិធី​បន្ថែម ត្រួតពិនិត្យ​អក្ខរាវិរុទ្ធ​ខ្មែរ​ សម្រាប់ Firefox

របៀប​ប្រើប្រាស់ ត្រួតពិនិត្យ​អក្ខរាវិរុទ្ធ​ខ្មែរ ក្នុង Firefox

- បើក​មើល​ Firefox ថា​តើ​មាន​កូន​កម្មវិធី ត្រួតពិនិត្យ​អក្ខរាវិរុទ្ធ​ខ្មែរ ហើយ​ឬ​ទៅ ដោយ​ចូល​ទៅ​ចុច​លើ​ប៊ូតុង Firefox >> កម្មវិធី​បន្ថែម
 បើ​មាន​រួច​​ហើយ​​មិន​ចាំបាច់​បញ្ចូល​ទៀត​ទេ តែ​បើ​មិន​ទាន់​មាន​សូម​បញ្ចូល (ការ​បញ្ចូល​គឺ​ងាយស្រួល​ណាស់)
- ត្រូវ​បើក​អោយ​ Firefox ត្រួតពិនិត្យ​អក្ខរាវិរុទ្ធ​ខ្មែរ ដោយ​ចុច​កណ្ដុរស្ដាំ​លើ​អត្ថបទ ធីក​យក ពិនិត្យ​អក្ខរាវិរុទ្ធ​ខ្មែរ និង ជ្រើស​យក​ត្រង់​កន្លែង ​ភាសា >> ខ្មែរ (កម្ពុជា)

- សាកល្បង​វាយ​ពាក្យ​ខ្មែរ ក្នុង​គេហទំព័រ​ណាមួយ ដូចជា ក្នុង​ប្រអប់​បញ្ចេញ​មតិ ក្នុង Facebook ជា​ដើម នោះ​អ្នក​នឹង​ឃើញ​លទ្ធផល​ប្រហែល​រូប​ខាង​ក្រោម

 ប្រសិន​បើ​អ្នក​វាយ​ពាក្យ​ខុស នោះ​កម្មវិធី Firefox នឹង​បញ្ជាក់​ប្រាប់​លោក​អ្នក​ដោយ​បង្ហាញ "បន្ទាត់​ទឹក​រលក​ពណ៌​ក្រហម" នៅ​ខាង​ក្រោម​ពាក្យ​ខុស (ពាក្យ​ដែល​គ្មាន​ក្នុង​វចនានុក្រម​ខ្មែរ)។

   សង្ឃឹម​ថា​ការ​ពន្យល់​របស់​ខ្ញុំ ធ្វើ​អោយ​លោក​អ្នក​​ដឹង ហើយ​អនុវត្ត​តាម​បាន នៅ​ពេល​លោក​អ្នក​សរសេរ​អក្សរ​ខ្មែរ​យូនីកូដ , បើ​មាន​កន្លែង​ណា​មិន​យល់​អាច​សួរ​បាន។

ស្វែង​យល់​បន្ថែម​ទៀត​អំពី​របៀប​វាយ​យូនីកូដ​ខ្មែរ៖


លោក​អ្នក​ប្រាកដ​ជា​ស្គាល់​យូនីកូដខ្មែរ​ជា​អ្វី!

   យូនីកូដ​គឺជា​គ្រោងការណ៍​បម្លែង​កូដ​ជា​អក្សរ​សកល​សម្រាប់​វាយ​អក្សរ និង​អត្ថបទ​ដែល​កំណត់​នូវ​វិធី​ជាក់លាក់​នៃ​ការ​បម្លែង​កូដ ប្រើ​បាន​ច្រើន​ភាសា ដែល​អាច​ផ្លាស់ប្ដូរ​ទិន្នន័យ​អត្ថបទ ជា​អន្តរជាតិ និង បង្កើត​មូលដ្ឋាន​គ្រឹះ​សម្រាប់​ផ្នែក​ទន់​ជា​សកល។ យូនីកូដ​មិនមែន​គ្រាន់តែ​ជា​ពុម្ពអក្សរ​បន្ថែម​មួយ​ទៀត​នោះ​ទេ តែ​ជា​ខ្នាត​គំរូ​អន្តរជាតិ​ថ្មី​មួយ​សម្រាប់​ភាសាខ្មែរ និង​សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា។ កុំព្យូទ័រ​ទូទាំង​ពិភព​លោក​នឹង​យល់​ភាសាខ្មែរ ពេល​ប្រើ​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ។ គ្រប់​ពុម្ពអក្សរ​យូនីកូដ​ទាំងអស់​មាន​ការ​បម្លែង​កូដ​ដូចៗ​គ្នា មាន​ន័យ​ថា ពេល​ដែល​អត្ថបទ​មួយ​ត្រូវ​បាន​វាយ​ជា​ពុម្ពអក្សរ​យូនីកូដ នោះ​វា​អាច​ត្រូវ​បាន​ផ្លាស់ប្ដូរ​ទៅជា​ពុម្ព​អក្សរ​យូនីកូដ​ផ្សេងៗ​ទៀត​បាន ហើយ​អត្ថបទ​នោះ​នឹង​នៅ​រក្សា​ទ្រង់ទ្រាយ​យ៉ាង​ត្រឹមត្រូវ។ ឧទាហរណ៍ អត្ថបទ​ដែល​វាយ​ជា​អក្សរ KhmerOS System នឹង​ត្រូវ​មើល​ឃើញ​ដោយ​ម៉ាស៊ីន​ដទៃ​ដែល​មិន​មាន​ពុម្ពអក្សរ KhmerOS System តែ​មាន​យូនីកូដ។ ដូច្នេះ​ខ្មែរ​យូនីកូដ​គឺជា​ពុម្ព​អក្សរ​ស្តង់ដារ​របស់​ខ្មែរ​ក្នុង​ពេល​នេះ ​និង​អនាគត ហើយ​ក៏​ប្រហែល​ជា​គ្មាន​អ្វី​មក​ជំនួស​ឬ​កែប្រែ​ទៀត​ទេ។

សារប្រយោជន៍​របស់​យូនីកូដខ្មែរ និង​អនាគត៖
- ជា​អក្សរ​ស្តង់ដារ​របស់​ជាតិ​ខ្មែរ កុំព្យូទ័រ​ផ្សេងៗ​អាច​មើល​យល់​អក្សរ​ខ្មែរ​ដោយ​មាន​យូនីកូដ។
- ងាយស្រួល​វាយ​បាន​លឿន ដោយសារ​មាន​គ្រាប់ចុច "ដាក់​ជើង"។
- ធ្វើ​អោយ​កុំព្យូទ័រ​ស្គាល់​ពាក្យ​ខ្មែរ ដោយ​សារ​ការ​ប្រើ "ចន្លោះ​មិន​ឃើញ"។
- អាច​អោយ​គេ​បង្កើត​កម្មវិធី​បកប្រែ​ភាសា​បរទេស​មក​ភាសា​ខ្មែរ​បាន។

អំពី​ចន្លោះ​មិន​ឃើញ (ZWSP)

   ពាក្យ​ក្នុង​ភាសា​ខ្មែរ​ត្រូវ​បាន​វាយ​បន្តបន្ទាប់​គ្នា និង​ខណ្ឌ​ចែក​គ្នា​ដោយ​សញ្ញា​វណ្ណយុត្ត​ណាមួយ ( សញ្ញា​វណ្ណយុត្ត​ខ្មែរ​មាន​ដូចជា ។ / ៕ / ៖ / ៗ / ៙ / ៚) និង (វណ្ណយុត្ត​ឡាតាំង​ដែល​ប្រើ​ក្នុង​ភាសាខ្មែរ​មាន ! / ? / " / . ) ។ កម្មវិធី​វាយ​បញ្ចូល​អត្ថបទ កម្មវិធី​រុករក​អ៊ីនធឺណិត និង​កម្មវិធី​ដទៃ​ទៀត​ដែល​មាន​ទ្រង់ទ្រាយ​ជា​អត្ថបទ ចាំបាច់​ត្រូវ​ដឹង​ពី​កន្លែង​ដែល​ត្រូវ​បំបែក​ប្រយោគ​និមួយៗ​ដើម្បី​ចុះ​ បន្ទាត់​ថ្មី។ ​ក្នុង​ភាសា​លោក​ខាងលិច ដែល​ប្រើ "ចន្លោះ" (ខ្មែរ​ហៅថា ដក​ឃ្លា / អង់គ្លេស​ហៅថា Space) ប្រាកដ​ជា​មិន​មាន​បញ្ហា​ឡើយ ប៉ុន្តែ​ក្នុង​ភាសាខ្មែរ កម្មវិធី​ទាំង​អស់​នោះ​មិន​បាន​ដឹង​ពី​កន្លែង​ដែល​ត្រូវ​បញ្ចប់​ពាក្យ និង ត្រូវ​ចុះ​បន្ទាត់​ថ្មី​ឡើយ។

   ឧទាហរណ៍៖ គេ​ឃើញ​ក្នុង​កាសែត​ភាគ​ច្រើន​នៅ​កម្ពុជា ការ​ចុះ​បន្ទាត់​ត្រូវ​ធ្វើ​ឡើង​ដោយ​ដៃ (គឺ​ប្រើ Space)។ អ្នក​សរសេរ​ត្រូវ​គណនា​ថា តើ​ពាក្យ​បន្ទាប់​នោះ​អាច​ដាក់​ក្នុង​បន្ទាត់​ជាមួយ​គ្នា​បាន​ឬ​អត់? បន្ទាប់​មក​ពួកគេ​នឹង​ធ្វើ​ការ​លើ​បន្ទាត់​នោះ​ដោយ​ដៃ។

   ក្នុង​ទំព័រ​បណ្ដាញ​មិន​អាច​ប្រើ​មធ្យោបាយ​នេះ​បាន​ទេ ព្រោះ​ទ្រង់ទ្រាយ​ទំព័រ​ត្រូវ​បាន​ពឹងផ្អែក​ទៅ​លើ​ទំហំ​នៃ​បង្អួច​របស់​ កម្មវិធី​រុករក​លើ​កុំព្យូទ័រ​អ្នក​ប្រើ និង ទៅ​លើ​គុណភាព​បង្ហាញ​របស់​អេក្រង់។

ដំណោះស្រាយ​សម្រាប់​បញ្ហា​នេះ​គឺ​ត្រូវ​បញ្ចូល​ចន្លោះ​មើល​មិន​ឃើញ រវាង​ពាក្យ​ទាំងនោះ​ដែល​ចន្លោះ​នោះ​ជា​ចន្លោះ​ប្រើ​គ្រាន់តែ​សម្រាប់​ខណ្ឌ​ ចែក​ពី​ពាក្យ​មួយ​ទៅ​ពាក្យ​មួយ​ទៀត និង​ដើម្បី​ឲ្យ​កម្មវិធី​ទាំង​នោះ​ដឹង​ពី​កន្លែង​ដែល​ត្រូវ​ចុះ​បន្ទាត់​ ប៉ុណ្ណោះ ដូចនេះ​យើង​មិន​អាច​មើល​ឃើញ​គម្លាត​រវាង​ពាក្យ​នោះ​ទេ។

   តួអក្សរ​នេះ​ត្រូវ​បាន​ហៅថា "ចន្លោះ​មិន​ឃើញ" ហើយ​វា​គឺជា​តួអក្សរ​ដែល​ប្រើ​ញឹកញាប់​បំផុត​ក្នុង​អត្ថបទ (ក្នុង​ការ​ចុច​គ្រាប់​ចុច 100 មាន​ចន្លោះ​មិន​ឃើញ​ប្រហែល 16 ចន្លោះ) ដូច្នេះ​ទើប​យើង​សម្រេច​ដាក់​គ្រាប់ចុច​ដែល​ប្រើ​ជាងគេ​នេះ​លើ​គ្រាប់ចុច​ ដែល​ងាយ​ចុច​បំផុត​នោះ​គឺ Spacebar។ គ្រប់​ពេល​ដែល​អ្នក​ចុច​ចន្លោះ​មិន​ឃើញ នោះ​អ្នក​នឹង​បញ្ចូល​ចន្លោះ​បំបែក​មួយ។ ប្រសិនបើ​អ្នក​ចុច​ចន្លោះ​មិន​ឃើញ spacebar ( ដោយ​មិន​បាន​ចុច​គ្រាប់ចុច​ផ្សេង​ទៀត) នោះ​តួអក្សរ​ដែល​បាន​បញ្ចូល​ទៅ​ក្នុង​អត្ថបទ គឺជា​ចន្លោះ​មួយ​ដែល​មើល​មិន​ឃើញ។

   ប្រសិនបើ​អ្នក​ចង់​វាយ ដកឃ្លា អ្នក​ត្រូវ​ចុច​គ្រាប់ចុច "ប្ដូរ" (គឺ Shift) ផ្សំ​ជាមួយ​គ្រាប់ចុច "ចន្លោះ​មិន​ឃើញ" (គឺ Space)។

   សរុប​មក ក្នុង​ភាសា​អង់គ្លេស​គេ​ដកឃ្លា​ពី​ពាក្យ​មួយ​ទៅ​ពាក្យ​មួយ ដើម្បី​ដឹង​ថា​ពាក្យ​ណា​ជា​ពាក្យ​ណា​ហើយ​ប្រើ​សញ្ញា "." ដើម្បី​បញ្ចប់​ឃ្លា​ក្នុង​វេយ្យាករណ៍។ តែ​ភាសា​ខ្មែរ​គេ​សរសេរ​ជាប់​គ្នា​ពី​ពាក្យ​មួយ​ទៅ​ពាក្យ​មួយ ហើយ​សញ្ញា​ដកឃ្លា​គេ​ប្រើ​សម្រាប់​បង្អង់​ក្នុង​ការ​អាន​ថា​ត្រូវ​ឈប់​ដក​ ដង្ហើម​សិន​នៅ​កន្លែង​ណាមួយ​ក្នុង ឃ្លា ក្នុង​នោះ​ដែរ​គេ​ប្រើ​សញ្ញា​ខណ្ឌ "។" ដើម្បី​បញ្ចប់​ឃ្លា​ក្នុង​វេយ្យាករណ៍។ ដូច្នេះ "ចន្លោះ​មិន​ឃើញ" ប្រើ​សម្រាប់​ផ្ដាច់​ពាក្យ​ពី​មួយ​ទៅ​មួយ​ក្នុង​ភាសា​ខ្មែរ​ក្នុង​គោល​បំណង​ អោយ​កុំព្យូទ័រ​អាច​ចុះ​បន្ទាត់​ដោយ​ស្វ័យប្រវត្ត និង​អាច​ដឹង​ពាក្យ​ខុស​ឬ​ត្រូវ​តាម​រយៈ​កម្មវិធី​ត្រួតពិនិត្យ​ អក្ខរាវិរុទ្ធ​ខ្មែរ , ដកឃ្លា​គ្រាន់តែ​សម្រាប់​បញ្ជាក់​ពាក្យ ឬ​ក៏​ទុក​សម្រាប់​អ្នក​អាន​ដើម្បី​ឈប់​ដក​ដង្ហើម , ហើយ​សញ្ញា​ខណ្ឌ​សម្រាប់​បញ្ចប់​សេចក្ដី​របស់​ឃ្លា​និមួយៗ។

សារប្រយោជន៍​របស់​ចន្លោះ​មិន​ឃើញ ៖
- ធ្វើ​ឲ្យ​ការ​ចុះ​បន្ទាត់​របស់​ពាក្យ​បាន​ដោយ​ស្វ័យប្រវត្តិ។
- ស្គាល់​ពាក្យ​ខ្មែរ ធ្វើ​ឲ្យ​កុំព្យូទ័រ​ដឹង​ថា​អ្នក​សរសេរ​ខុស​ឬ​ត្រូវ ដោយ​ផ្នែក​លើ​កម្មវិធី​ត្រួតពិនិត្យ​អក្ខរាវិរុទ្ធ​ខ្មែរ។
- គេ​អាច​បង្កើត​កម្មវិធី​បកប្រែ​អត្ថបទ​ពី​ខ្មែរ​ទៅ​បរទេស​បាន ដោយ​សារ​កុំព្យូទ័រ​ស្គាល់​ពាក្យ​ខ្មែរ (ចន្លោះ​មិន​ឃើញ) ។

តើ​អ្នក​ស្គាល់​និង​ចេះ​ប្រើ "ចន្លោះ​ភ្ជាប់" (Nonbreakable Space) ដែល​ឬទេ?

   ជាទូទៅ មិនថា​នៅ​ក្នុង​ភាសា​ណា​ជា​ភាសា​ណា​នោះ​ទេ ចាំបាច់​ត្រូវតែ​មាន​ព្យាង្គ ពាក្យ ឃ្លា ប្រយោគ។ ការ​រួមផ្សំ​នៃ​សមាសភាគ​ទាំងនេះ​បាន​ត្រឹមត្រូវ នឹង​បង្កើត​បាន​ជា​កថាខណ្ឌ​នៃ​អត្ថបទ ​មួយ​ដ៏​មាន​អត្ថន័យ និង ខ្លឹមសារ។ កត្តា​សំខាន់​គឺ​យើង​ត្រូវ​ដឹង​ថា តើ​ព្យាង្គ ពាក្យ ឃ្លា និង ប្រយោគ មាន​លក្ខណៈ​ខុស​គ្នា​ត្រង់ណា? ហើយ​គេ​សម្គាល់​វា​បាន​ដោយសារ​អ្វី? យើង​សង្ឃឹម​ថា អ្នក​ពិតជា​បាន​ដឹង​ហើយ​តាម​រយៈ​ការ​សិក្សា​វេយ្យាករណ៍​ខ្មែរ។ ត្រង់​ចំណុច​នេះ យើង​សូម​សង្កត់​ធ្ងន់ ទៅ​លើ​តែ​ប្រយោគ​តែ​ប៉ុណ្ណោះ។

   ប្រយោគ​គឺ​ជា​បន្សំ​ពាក្យ​ដែល​មាន​ន័យ​គ្រប់គ្រាន់ ហើយ​អាច​ស្គាល់​បាន និង បញ្ចប់​ដោយ​សញ្ញា​វណ្ណយុត្ត​ណាមួយ​ដូចជា (។ ? ! ….) ដោយ​ខានមិនបាន។ ដូចគ្នា​នេះ​ដែរ ចំពោះ​ភាសា​លោក​ខាងលិច ក៏​មាន​ការ​បញ្ចប់​ដោយ​សញ្ញា​ណាមួយ​ដែរ តែ​ខុស​គ្នា​ត្រង់ថា រវាង​ពាក្យ និង​សញ្ញា​ទាំងនោះ​គឺ​ពុំ​មាន​គម្លាត​ឡើយ ដូចនេះ បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អ្នក​វាយ​អត្ថបទ ដោយ​ពុំ​មាន​ការ​ធ្លាក់​តែ​សញ្ញា​មួយ​ណា​នោះ​តែឯង​មក​បន្ទាត់​ថ្មី​ឡើយ។ ដោយឡែក ចំពោះ​ភាសា​ខ្មែរ ដោយ​គោរព​តាម​ក្បួន​វេយ្យាករណ៍ ក្នុង​ការ​សរសេរ រវាង​ប្រយោគ​មួយ​ទៅ​ប្រយោគ​មួយ ត្រូវ​តែ​ខណ្ឌ​គ្នា ដោយ​សញ្ញា​វណ្ណយុត្ត​ណាមួយ ហើយ​ពាក្យ​ដែល​នៅ​អម​សញ្ញា​នោះ​ត្រូវ​ធ្វើ​ការ​ដកឃ្លា។ ការ​នេះ ធ្វើ​ឲ្យ​មាន​លក្ខណៈ​ពិបាក​ខ្លះ​ដល់​អ្នក​វាយ​អត្ថបទ ព្រោះ​នៅ​ពេល​ដែល​សញ្ញា​វណ្ណយុត្ត​នោះ ស្ថិត​នៅ​ចុង​កថា​ខណ្ឌ បើ​កាលណា​អ្នក​ដកឃ្លា នោះ​បណ្ដាល​ឲ្យ​សញ្ញា​នៅ​ធ្លាក់​មក​នៅ​លើ​បន្ទាត់​ថ្មី​តែ​ឯង ជា​ហេតុ​នាំ​ឲ្យ​អត្ថបទ​របស់​យើង​បាត់បង់​នូវ​សោភណភាព។ ដើម្បី​ជៀសវាង​នូវ​បញ្ហា​នេះ ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ យើង​បាន​បង្កើត​នូវ គ្រាប់ចុច​ពិសេស ដែល​មាន​ឈ្មោះថា "ចន្លោះ​ភ្ជាប់"។ ចន្លោះ​ភ្ជាប់​គឺជា​បន្សំ​នៃ​គ្រាប់ចុច ឆ្លាស់ (Alt (Gr)) និង គ្រាប់ចុច​ចន្លោះ​មិន​ឃើញ (Space)។

រូបមន្ត ៖ ពាក្យ + គ្រាប់ចុច​ឆ្លាស់ + គ្រាប់ចុច​ចន្លោះ​មិន​ឃើញ + សញ្ញា​វណ្ណយុត្ត

   ការ​បន្ថែម​ចន្លោះ​ភ្ជាប់​រវាង​ពាក្យ និង សញ្ញា​វណ្ណយុត្ត​នេះ​មានន័យថា អ្នក​នៅ​តែ​អាច​មើល​ឃើញ​ចន្លោះ​រវាង​ពាក្យ និង សញ្ញា​នោះ​ជា​ធម្មតា តែ​បង្កប់​នូវ​លក្ខណៈ​ពិសេស ដោយ​វា​ជួយ​ភ្ជាប់​ពាក្យ​និង សញ្ញា​នោះ​ឲ្យ​នៅ​ជាប់​គ្នា ប្រសិនបើ​ធ្លាក់ គឺ​ត្រូវ​ធ្លាក់​ទាំង​ពាក្យ​ដែល​នៅ​ជាប់​វា​មក​ផង​ដែរ មិន​អាច​ធ្លាក់​សញ្ញា​តែឯង​នោះ​ទេ។ ចន្លោះ​ភ្ជាប់​នេះ ក៏​អាច​ប្រើ​ជាមួយ​តួអក្សរ​ផ្សេង ក្រៅពី​សញ្ញា​វណ្ណវត្ត​ដែរ ហើយ​វា​នៅ​រក្សា​លក្ខណៈ​ដើម គឺ ដកឃ្លា​តែ​មិន​ចុះ​បន្ទាត់​នៅ​ចុង​បន្ទាត់៕

ឯកសារ​យោង :

- របៀប​វាយ​យូនីកូដ​ខ្មែរ ដែល​មាន​មក​ជាមួយ khmer Unicode 2.0.1
- បន្ថែម​វចនានុក្រម​ពិនិត្យ​អក្ខរាវិរុទ្ធ​ពាក្យ​ខ្មែរ នៅ​ក្នុងកម្មវិធី LibreOffice

របៀប​ដាក់​អក្សរ​លោត​ភ្លឹបភ្លែតៗ​ក្នុង​អត្ថបទ​ប្លក (Blink Text)

0 comments
តើ​អ្នក​ចង់​អោយ​អក្សរ​នៅ​ត្រង់​កន្លែង​ណាមួយ​ក្នុង​អត្ថបទ​ប្លក​របស់​លោកអ្នក "​លោត​​ភ្លឹបភ្លែតៗ​"   ដែរ​ឬ​ទេ? ការ​ដាក់អោយ​អក្សរ​អោយ លោត​ភ្លឹបភ្លែតៗ​ ​ គឺ​មាន​គោលបំណង​ចង់​ទាក់ទាញ​អ្នកមើល​អោយ​គេ​ចាប់អារម្មណ៍​ត្រង់​ចំនុច​ដែល​ អក្សរ​​លោត​នោះ ដែល​គេ​តែងតែ​យក​ទៅ​ប្រើ​ជា​ដូចជា : តម្លៃ​ផលិតផល ឬ ការ​បញ្ចុះ​តម្លៃ​នានា ដែល​តម្រូវ​អោយ​មាន​ការ​ចាប់​អារម្មណ៍​​ជាង​ពាក្យ​ធម្មតា។

<Blink> គឺ​ជា​ស្លាក​ HTML ដែល​មាន​នាទី​ធ្វើ​អោយ​​មាន​សកម្មភាព​លោត​ភ្លឹបភ្លែតៗដែល​មាន​ទម្រង់៖

<blink> កន្លែង​​សរសេរ​ពាក្យ </blink>

របៀប​ប្រើ​អក្សរ​លោត (Blink text) ក្នុង​អត្ថបទ៖

- កត់ត្រា​ចូល (Log In) គណនី Blogger របស់​លោក​អ្នក
- ចូល​ទៅ​បង្កើត​​អត្ថបទ​​ថ្មី​មួយ ឬក៏ យក​អត្ថបទ​ចាស់ៗមក​សាក​កែប្រែ​ក៏​បាន។
- លោក​អ្នក​ត្រូវ​ឈរ​លើ HTML mode ដើម្បី​ដាក់​កូដ។ ដាក់​ស្លាក <blink></blink> អម​សង្ខាង​ពាក្យ​ដែល​អ្នក​ចង់​អោយ​វា​លោត ជា​ឧទាហរណ៍

<blink> ស្វាគមន៍​ដែល​បាន​ចូល​មើល​ប្លក​អាក្បាលធំ លោក​អ្នក​នឹង​ទទួល​បាន​ "អាយកូមហ្វាយ"​ មួយ​គ្រឿង​​ភ្លាមៗ </blink>
ឈរ​លើ HTML mode
នោះ​នឹង​ទទួល​បាន​​លទ្ធផលដូច​ខាង​ក្រោម
ស្វាគមន៍​ដែល​បាន​ចូល​មើល​ប្លក​​អាក្បាលធំ លោក​អ្នក​នឹង​ទទួល​បាន​ "អាយកូមហ្វាយ"​ មួយ​គ្រឿង​​ភ្លាមៗ
   ឃើញ​ថា​កូដ blink ពិត​ជា​មាន​សារប្រយោជន៍ និង​ភាព​ទាក់ទាញ​ភ្នែក​មែនៗ សូម​រីករាយ​ជាមួយ​ការ​ដាក់​អក្សរ​លោត​ភ្លឹបភ្លែតៗ​ក្នុង​អត្ថបទ​របស់​លោក​ អ្នក។ សូម​រង់ចាំ​មើល​គន្លឹះ​ក្នុង​ការ​ប្រើប្រាស់​ប្លក​ ជាមួយ​ប្លក​អាក្បាលធំ​នៅ​លើក​ក្រោយ​ទៀត កុំ​ភ្លេច​រង់ចាំ​តាមដាន​ណ៎ា! :D៕


អត្ថបទតាមថ្ងៃខែ