9/09/2012

ប្រើ​​ល្បឿន​គ្រឿង​រឹង​ទាំងអស់​ដើម្បីបង្កើន​ល្បឿន​ Boot Windows

   មិន​មែន​ជា​គន្លឹះ​ថ្មី​អី​ទេ តែ​គ្រាន់តែ​ចង់​បង្ហាញ​ជូន​អ្នក​ដែល​មិន​ទាន់​បាន​ដឹង អំពី​របៀប​ធ្វើ​អោយ​ការ​បើក​ដំណើរ​ការ Windows មាន​សន្ទុះ​លឿន​ ដោយ​កំណត់​អោយ​យក​ល្បឿន​គ្រឿង​រឹង​ទាំងអស់​ដើម្បី​បង្កើន​ល្បឿន​នៅ​ពេល Boot។ ជា​ធម្មតា Windows តែងតែ​កំណត់​អោយ​កុំព្យូទ័រ​ប្រើ​តែ​ Single core (ខួរក្បាល​មួយ​ថត) ដើម្បី Boot (ដំណើរការ​ចូល​ប្រើ)។ បច្ចុប្បន្ន​​នេះ CPU សុទ្ធតែ​មាន Core ចាប់​ពី 2 ឡើង​ទៅ ដូច្នេះ​យើង​ត្រូវ​យក​ Core ដែល​មាន​ក្នុង CPU
និង ទំហំ RAM ទាំងអស់​ដើម្បី​ Boot ចូល Windows អោយ​អស់​សមត្ថភាព​ពិត​របស់​ម៉ាស៊ីន​កុំព្យូទ័រ​របស់​លោក​អ្នក។ សូម​មើល​របៀប​កំណត់​​ល្បឿន Boot ​ខាង​ក្រោម​នេះ៖

- ចុច​ប៊ូតុង Start
- វាយ​ពាក្យ  msconfig  ក្នុង​ប្រឡោះ​ស្វែង​រក រួច​ចុច​លើ​កម្មវិធី​នោះ (សូម​មើល​រូប​ខាង​ក្រោម)

-  អ្នក​នឹង​ឃើញ​ផ្ទាំង System Configuration បើក​ឡើង
Boot >> Advanced >> options...

- ចុច​លើ​ផ្ទាំង Boot​ >> Advanced
- ធីក​លើ Number of processros : រួច​ជ្រើស​យក​ចំនួន Core ទាំង​អស់​របស់ CPU ។
- ធីក​លើ Maximum memory : វាយ​ទំហំ​ធំ​បង្អស់​របស់ RAM ។
- ចុច​ប៊ូតុង OK (ដើម្បី​ចង់​ចាំ​ការ​កំណត់) ជា​ការ​ស្រេច។

   ឃើញ​ថា​បន្ទាប់​ពី​កំណត់​បើក Core ទាំងអស់ និង RAM រួច​មក ការ Boot មាន​សន្ទុះ​លឿន​ជាង​មុន ព្រោះ​លោក​អ្នក​បាន​អោយ Windows ប្រើ​ល្បឿន Hardware ទាំងអស់​ដែល​មាន​ទាំង​ប៉ុន្មាន ​យក​មក​ដំណើរការ​បើក Windows អោយ​បាន​លឿន៕

0 comments:

Post a Comment