9/09/2012

ចម្លង​ឯកសារ​ពី USB ទៅ​​ទុក​ក្នុង​កុំព្យូទ័រ​ដោយ​ស្វ័យប្រវត្តិ​និង​សម្ងាត់

     កាល​ពី​លើក​មុខ​អាក្បាលធំ​បាន​នាំ​មក​ជូន​កម្មវិធី "ចម្លង​ឯកសារ​ពី USB ដោយស្វ័យប្រវត្តិ" មាន UI ជា​ភាសា​ខ្មែរ និង​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ​ពិតៗ ដែល​មាន​នាទី​អាច​អោយ​លោក​អ្នក Copy ឯកសារ​ទៅ​ដាក់​ក្នុង​កុំព្យូទ័រ​ដោយ​គ្រាន់តែ​ចុច​មួយ​ដង​តែ​ប៉ុណ្ណោះ។
     តែ​លើក​នេះ​ខ្ញុំ​សូម​​ណែនាំ​កម្មវិធី​មួយទៀត និង​វិធី​ប្រើ ដែល​មាន​តួនាទី Copy ឯកសារ​ក្នុង USB  ទៅ​ដាក់​ក្នុង​កុំព្យូទ័រ​ដោយ​ស្វ័យប្រវត្តិ ​នៅ​ពេល​មាន​ការ​ដោត​ USB ហើយ​ថែម​ទាំង​មិន​អោយ​គេ​ដឹង​ដោយ​គ្មាន​ឃើញ​ដំណើរ​ការ​របស់​កម្មវិធី​នោះ​ ទេ។ ចង់​ដឹង​សូម​មើល​របៀប​រៀប​ចំ​ដូច​ខាង​ក្រោម​នេះ៖


ជំហាន​ទី1 : ទាញ​យក​កម្មវិធី usb_copier

អ្នក​ត្រូវ​ទាញ​យក​កម្មវិធី usb_copier ដែល​ច្រក​ក្នុង​​ឯកសារ​ RAR។ កម្មវិធី​នេះ​មិន​ត្រូវ​ការ Install អី​ទេ តែ​ត្រូវ​ការ​កំណត់​មួយ​ចំនួន​ទើប​អាច​ប្រើ​បាន។
ទាញ​យក :  usb_copier ទំហំ 233KB

ជំហាន​ទី2 : កំណត់​ទីតាំង​ដាក់កម្មវិធី

 -ពន្លា​ឯកសារ​ RAR រួច​ដាក់​កម្មវិធី usb_copier ​ក្នុង Folder ថ្មី​មួយ​ដោយ​ដាក់​ឈ្មោះ​ដែល​អ្នក​ដទៃ​មើល​មិន​ដឹង ឧទាហរណ៍ : My Song 2010 ។ (ដើម្បី​ងាយស្រួល​សូម​ដាក់ Folder នោះ​នៅ​លើ​ផ្ទៃ​តុ [Desktop]) សូម​មើល​រូប​ខាង​ក្រោម

ដាក់​កម្មវិធី​ក្នុង Folder ឈ្មោះ​ថា Mysong 2010 ដែល​ដាក់​នៅ​លើ Desktop

- ម៉ៅ​ស្ដាំ​លើ​កម្មវិធី usb_copier ជ្រើស​យក Send to >> Desktop (create shortcut) ដើម្បី​បង្កើត shortcut កម្មវិធី usb_copier ដាក់​លើ​ផ្ទៃ​តុ។
បង្កើត shortcut ដាក់​លើ​ផ្ទៃ​តុ

- ដូរ​ឈ្មោះ shortcut អោយ​ទៅ​ជា​ពាក្យ​ដែល​គេ​មិន​ចាប់​អារម្មណ៍ (ឧទាហរណ៍ : My Doc)
ត្រូវ​ដូរ​ទៅ​ពាក្យ​ផ្សេង​ដែល​គេ​មិន​ចាប់អារម្មណ៍
- បន្ទាប់​ពី​ដូរ​ឈ្មោះ shortcut ​ហើយ​អ្នក​ត្រូវ​ដូរ​រូប icon របស់ shortcut ថែម​ទៀត​ ដើម្បី​កុំ​អោយ​គេ​ដឹង។ ម៉ៅ​ស្តាំ shortcut >> Properties >> រួច​ចុច Chang Icon... (សូម​មើល​រូប​ខាង​ក្រោម)

- លោក​អ្នក​ប្រាកដ​ជា​មិនឃើញ​មាន icon ​​ទាំងឡាយ​របស់ Windows អោយ​ដូរ​ទេ។
- ចាំបាច់​ត្រូវ​ចម្លង​ទីតាំង iCon របស់ Windows យក​ទៅ​បិទភ្ជាប់​ក្នុង​ប្រលោះ Look for icons in the file រួច​ចុច​លើ​ icon ណាមួយ​ នោះ icon ផ្សេង​ៗ​របស់ Windows និង​បង្ហាញ​ជា​ច្រើន។
- សូម​រើស​យក icon ណា​មួយ​ដែល​អ្នក​គិត​ថា​ងាយ​ស្រួល​កុំ​អោយ​គេ​ចាប់​អារម្មណ៍​ (ឧទាហរណ៍ រូប Folder ដែល​មាន​ឯកសារ​ខាង​ក្នុង)

ទី​តាំង iCon ផ្សេងៗ​របស់ Windows : %SystemRoot%\system32\SHELL32.dll

រូប​ខាង​ឆ្វេង : ​ពេល​មិន​ទាន់​មាន iCon អោយ​ដូរ ។ រូប​ខាង​ស្ដាំ​ពេល​ដាក់​បញ្ចូល​ទីតាំង icon Windows

ជំហាន​ទី3 : កំណត់​ទី​តាំង​ដាក់​ឯកសារ​នៅ​ពេល​ដោត​ USB

 បន្ទាប់​ពី​ខ្លែង​បន្លំ​រូប​កម្មវិធី​ជា​រូប Folder ធម្មតា​ហើយ ចូល​មក​ដល់​ការ​កំណត់​ទីតាំង​​ផ្ទុក​ឯកសារ​ ដោយ​ចុច​លើ shortcut ដើម្បី​បើក​កម្មវិធី usb_copier នោះ​អ្នក​នឹងឃើញ​រូប​រាង​កម្មវិធី​ ដែល​មាន​រូប​យ៉ាង​សាមញ្ញ​បំផុត

- Path : កំណត់​ទី​តាំង​ដាក់​ឯកសារ (លោក​អ្នក​ត្រូវ​កំណត់​ដាក់ Drive ដែល​មាន​ទំហំ​ទំនេរ​ធំ)
- Run on Windows startup? : កំណត់​អោយ​កម្មវិធី​ដំណើរ​​នៅ​ពេល​បើក​កុំព្យូទ័រ​លើក​ក្រោម (ខ្ញុំ​យល់​ថា​មិន​ចាំ​បាច់​ប្រើ​ទេ)
- Copy only specific files : កំណត់​អោយ​កម្មវិធី​ចម្លង​តែ​ឯកសារ​ណា​ដែល​អ្នក​បាន​កំណត់ ឧទាហរណ៍ mp3, mp4, jpg ជា​ដើម។ ដើម្បី​កំណត់​​ឯកសារ​ណា​ដែល​អ្នក​ចង់​បាន​ដោយ​វាយ​ពាក្យ​ប្រភេទ​ឯកសារ ដោយ​ប្រើ​សញ្ញា |  ជា​ឧទាហរណ៍ : mp3|mp4|avi|jpg|png ។
- សូម​ចុច​ Save ដើម្បី​អោយ​កម្មវិធី​ទទួល​ស្គាល់។
ចំណាំ៖ កម្មវិធី​អាច​ចងចាំ​ការ​កំណត់​របស់​អ្នក​ដោយ​សារ​ឯកសារ usb_copier.ini ។​បើ​លោក​អ្នក​ចង់​កំណត់​សារ​ជា​ថ្មី​សូម​លុប​ឯកសារ​ usb_copier.ini ដែល​នៅ​ក្នុង Folder My song 2010 រួច​ចុច​បើក​កម្មវិធី​ដើម្បី​កំណត់​សារ​ជា​ថ្មី។

- ពេល​នេះ​កម្មវិធី​កំពុង​ដំណើរ​ការ​ដោយ​ចាំ​ពួន ​ពេល​ណា​មាន USB ដោត​ចូល​មក​គឺ​វា ចម្លង​ឯកសារ​ដោយ​មិន​អោយ​យើង​ដឹង​ទេ​សូម្បី​អ្នក​ប្រើ​ក៏​មិន​ដឹង​ដែរ​កុំ​ ថា​ឡើយ​ម្ចាស់ USB។

- ដើម្បី​ដឹង​ថា​កម្មវិធី​ដំណើរ​ការ​ឬ​មិន​ដំណើរ​ការ​ដោយ​មើល​លើ Processes ដោយ​បើក​កម្មវិធី Windows task Manager រួច​ចុច​លើ​តាប Processes
- បើ​ឃើញ​ Processes ឈ្មោះ usb_copier.exe មាន​ន័យ​ថា​កំពុង​រង់​ចាំ​ចម្លង​
- បើ​មិន​ឃើញ​មាន​ន័យ​ថា​កម្មវិធី​មិន​ទាន់​បាន​ដំណើរ​ការ​។
ខ្ញុំ​ចង់​បិទ​កម្មវិធី​មិន​ប្រើ​?
ចម្លើយ : អ្នក​ត្រូវ​ម៉ៅ​ស្ដាំ​លើ Processes របស​វា​ជ្រើស​យក End Process Tree ​ក្នុង​កម្មវិធី Windows task Manager ដដែល​ហ្នឹង​ដើម្បី​បិទ​កម្មវិធី។

ជំហាន​បញ្ចប់ : សាកល្បង​ដោត USB

- ដោយ​ច្បាស់​ថា​កម្មវិធី​បាន​កំណត់​ និង​ អ្នក​បាន​បិទ​ Processes របស់​កម្មវិធី​មិន​អោយ​ដំណើរ​ការ។ មូល ​ហេតុ​ដែល​ខ្ញុំ​បិទ​កម្មវិធី គឺ​ខ្ញុំ​មិន​មែន copy គ្រប់​ពេល​អោយ​តែ​មាន​គេ​ដោត USB ទេ ទាល់តែ USB ណា​ដែល​ខ្ញុំ​ចង់​ចម្លង​ទើប​ខ្ញុំ​បើក​កម្មវិធី​ភ្លែត។
- សាក​ដោត USB
- ចុច​បើក​កម្មវិធី (ត្រូវ​ចុច​លើ shortcut ដែល​បាន​ដូរ​ icon ទៅ​ជា​រូប folder នោះ​អី :D)
- កម្មវិធី​នឹង​ធ្វើ​ការ​ចម្លង​ភ្លាម រឿង​ដែល​ សំខាន់​នោះ​គឺ​អ្នក​ត្រូវ​ស្មាន​មើល​ថា​ឯកសារ​ដែល​ត្រូវ Copy ត្រូវ​ចំណាយ​វេលា​ប៉ុន្មាន​ដែរ ​ក្នុង​ករណី​ដែល​កំពុង​ចម្លង​មិនទាន់​ចប់​អ្នក​ត្រូវ​ដក់ USB ឆៅៗ ដើម្បី​កុំ​អោយ​គេ​ដឹង​បើ​ទោះ​បី​ជា​មិន​ទាន់​បញ្ចប់​ក៏​ដោយ។
- ដោយ​ម្ចាស់​គេ​ទៅ​បាត់ អ្នក​​ចូល​ទៅ​កែ​ឈ្មោះ Folder ដែល​បាន​ចម្លង​រួច​ទៅ​ជា​ឈ្មោះ​ផ្សេង​វិញ ហើយ​ដាក់​នៅ​ទី​ណា​មួយ ដែល​មិន​មែន​ជា​ទី​តាំង​ដដែល។

- រួច​បើក​កម្មវិធី Windows task Manager ​ម៉ៅ​ស្ដាំ​លើ Processes usb_copier.exe ​ជ្រើស​យក End Process Tree ​​ដើម្បី​បិទ​កម្មវិធី usb_copier ។ ពេល​មាន​ដោត USB ទៀត អ្នក​ធ្វើ​ជា​ចុច​លើ shortcut ដែល​បាន​ដូរ​ icon ទៅ​ជា​រូប folder ជា​ការ​ចាប់​ផ្ដើម​ចម្លង​ទៀត៕

សង្ខេប៖
- កំណត់​រូប​រាង​កម្មវិធី
- កំណត់​ទីតាំង​ដាក់​ឯកសារ
- បិទ​កម្មវិធី​សិន (បិទ Processes)
- ដោត USB
- បើក​កម្មវិធី
- ចូល​ទៅ​កែ​ឈ្មោះ Folder ឯកសារ​ដែល​ចម្លង​មកពី USB
- បិទ​កម្មវិធី (បិទ Processes)

  សង្ឃឹម​ថា​ការ​រៀបរាប់​របស់​ខ្ញុំ​ធ្វើ​អោយ​អ្នក​យល់​បាន។ ត្រូវ​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង​កុំ​បន្ទោស​ថា​អាក្បាលធំ​នាំអាទិ អាក្បាលធំ​គ្រាន់​តែ​បង្ហាញ​ពី​របៀប​​ធ្វើ​ទុក​ជា​គន្លឹះ។
ដកស្រង់ពីប្លក់អាក្បាលធំ

សូម​អោយ​មាន​សំណាង​ល្អ!

0 comments:

Post a Comment